(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញ បានចុះទៅដកហូតសត្វតោមួយក្បាលពីជនជាតិចិន ដែលកំពុងចិញ្ចឹមថែរក្សាសត្វតោ ប្រៀបដូចជាសមាជិកគ្រួសារ។
ក្នុងការដកហូតនេះសមត្ថកិច្ចបានអះអាងថា ច្បាប់បានកំណត់ច្បាស់ថា ប្រជាពលរដ្ឋមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការចិញ្ចឹមសត្វកម្រ ឧទារហណ៍ដូចជាសត្វតោនេះជាដើម។ សត្វតោមួយក្បាលនេះ ត្រូវបានគេបញ្ជាក់ថា សមត្ថកិច្ចនឹងយកទៅលេងនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីគ្រប់គ្រងដោយមន្ដ្រីជំនាញ។
ដោយសារតែការស្រលាញ់នឹកអាណិតចំពោះសត្វ ដែលធ្លាប់ចិញ្ចឹមតាំងពីតូច ជនជាតិចិនដែលជាម្ចាស់តោ ត្រូវបានខាងមន្ត្រីជំនាញដកហូតយកទៅលែង នៅសួនសត្វតាម៉ៅ បានរៀបរាប់ថា សត្វតោដែលគេយកទៅនោះ គឺគ្រួសារខ្លួនបានចិញ្ចឹមតាំងតែពីតូច មកដោយក្តីស្រលាញ់ដូចសត្វទូទៅដែរ។ ការចិញ្ចឹម គឺគ្រួសារគាត់មិនបានចិញ្ចឹម សម្រាប់លក់ដូរនោះទេ គឺគាត់ចិញ្ចឹមដូចសត្វទូទៅក្នុងផ្ទះរបស់គាត់ទាំងអស់។
គាត់សូមអភ័យទោសចំពោះការចិញ្ចឹមសត្វតោមួយក្បាលនេះ ធ្វើឲ្យបងប្អូនភ័យខ្លាចម្ចាស់តោបានបន្ថែមថា តោដែលគាត់ចិញ្ចឹមនោះគឺ មិនកាចទេ ហើយក៏ពួកគាត់មិនដែលធ្វើបាបដែរ។ ម្ចាស់តោបានបន្តថា តោដែលគាត់ចិញ្ចឹមនោះគឺគេជូនគាត់តាំងពីវានៅតូចមក ហើយក៏មិនមែនគាត់ទិញគេយកមកចិញ្ចឹមនោះដែរ អ្នកដែលឲ្យតោគាត់មកចិញ្ចឹមបានប្រាប់ថា ចិញ្ចឹមទៅមិនខុសច្បាប់ទេ ទើបគាត់យកមកចិញ្ចឹមតែបើដឹងថា ចិញ្ចឹមវាខុសច្បាប់គាត់ក៏មិនហ៊ានចិញ្ចឹមដែរ។
ងាកមកមើលឥទ្ធិភាពនៃការបញ្ចេញមតិនៅលើបណ្ដាសង្គមហ្វេសបុកវិញ ពួកគាត់បានលើកឡើងស្រដៀងៗគ្នាថា តើការយកទៅព្រលែងនៅភ្នំតាម៉ៅ បានល្អដិតដល់ដូចជនជាតិចិននោះចិញ្ចឹមដែរឬទេ? នៅពេលតោនេះស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិចិន ជីវិតរបស់គេប្រៀបដូចជាអ្នកមាន ស៉ីចុកគ្រប់គ្រាន់ មើលថែរក្សាដិតដល់មិនថាយប់ថ្ងៃ។ ផ្ទុយទៅវិញ តើការយកទៅដាក់នៅភ្នំតាម៉ៅ បានដូចគ្នានេះឬទេ?។
ប៉ុន្ដែទោះជាយ៉ាងណា ទាំងអស់នេះគ្រាន់តែជាការលើកឡើងនៅតាមបណ្ដាញសង្គមប៉ុណ្ណោះ ខណៈសត្វតោមួយក្បាលនេះ ត្រូវមន្ដ្រីជំនាញយកទៅលែងនៅភ្នំតាម៉ៅរួចរាល់ហើយ ហើយមន្ដ្រីក៏បានបញ្ជាក់ពីការមិនស្របច្បាប់ក្នុងចិញ្ចឹមសត្វមួយក្បាលនេះផងដែរ។ ប៉ុន្ដែគេគ្រាន់តែរំពឹងថា មន្ដ្រីជំនាញនឹងមើលថែតោមួយក្បាលនេះ ឲ្យដូចច្បាស់ដែលគេមើលថែផងចុះ។
ជាចុងក្រោយម្ចាស់តោ សូមសំណូមពរដល់មន្ត្រីជំនាញជួយសម្របសម្រួលក្នុងការផាកពិន័យចំពោះគាត់ផង ព្រោះគាត់ជាជនជាតិដែលរស់នៅកម្ពុជាមិនដឹងថា ការចិញ្ចឹមនេះវាខុសនោះទេ៕