Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ ប្រើជញ្ជីងចល័តថ្លឹងរថយន្ដដឹកខ្សាច់តាមដងផ្លូវ នៅខណ្ឌឫស្សីកែវ, រកឃើញ៩គ្រឿងលើសទម្ងន់កំណត់ និងឃាត់ទុកមួយឆ្នាំ

28-06-2021 16:22

(ភ្នំពេញ)៖ គណៈកម្មាធិការដឹកនាំការត្រូតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ សហការជាមួយមន្ត្រីស្ថានីយជញ្ជីងរាជធានីភ្នំពេញ បានចុះឃាត់រថយន្តដើម្បីពិនិត្យ និងថ្លឹងជញ្ជីងចល័ត នៅខណ្ឌឫស្សីកែវ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកស្រី បុផ្ផា ផាន់នី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងប្រធានស្ថានីយជញ្ជីងព្រែកឯង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការឃាត់រថយន្ដដើម្បីពិនិត្យ និងថ្លឹងជញ្ជីងចល័តនេះ សមត្ថកិច្ចបានរកឃើញរថយន្ដដឹកខ្សាច់ ចំនួន៩គ្រឿង ដែលផ្ទុកលើសទម្ងន់កំណត់ និងត្រូវបានបញ្ជូនទៅរក្សាទុកនៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុវត្តតាមច្បាប់។

យ៉ាងណាមិញ មន្ដ្រីជំនាញបានបញ្ជាក់ថា សម្រាប់រថយន្ដទាំង៩គ្រឿងនេះ បានដឹកខ្សាច់លើសកំណត់២០ភាគរយឡើងទៅ នឹងត្រូវរក្សាទុករយៈពេលមួយឆ្នាំតែម្ដង ដើម្បីជាការពិន័យ៕