ឧត្តមសេនីយ៍ឯក លៀង ភារម្យ ដឹកនាំសមាជិកបក្សចូលរួមក្នុងពិធីអបអរសាទររំលឹកខួបទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅឃុំស្វាយអន្ទរ ខេត្តព្រៃវែង
28-06-2021 15:47
(ព្រែវែង)៖ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារសមាជិក សមាជិកា នៅទីស្នាក់ការគណបក្សប្រចាំឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីចូលរួមពិធីអបអរសាទររំលឹកខួបទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសសំណេះសំណាលនាពេលនោះ លោកក៏បាននាំយកអំណោយមួយចំនួនរួមមាន៖ ម៉ាស់ការពារ អនាម័យ និងជែលអាល់កុលសម្អាតដៃ រួមទាំងថវិកាចំនួន ១.៨៥០.០០០រៀល ប្រគល់ជូនដល់ សមាជិក សមាជិកាបក្ស ប្រចាំឃុំស្វាយអន្ទរផងដែរ។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងទឹកចិត្តគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់ឧត្តមសេនីយ៍ ឯក លៀង ភារម្យ ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្នាក់មូលដ្ឋាន៕