(ភ្នំពេញ)៖ ជនញៀនថ្នាំម្នាក់ បានឡើងទៅដំបូលដេប៉ូលាងថ្នាំរថយន្ត មួយកន្លែងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ រួចហើយ បានលោត​ពីលើដំបូល បណ្តាលឲ្យបាក់ជើងម្ខាង។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីនេះបានធ្វើឲ្យ ប្រជាពលរដ្ឋជាច្រើននាក់ បានចោមរោមមើល បង្កជាការកកស្ទះចរាចរណ៍ ស្មានថា មានមនុស្សចង់លោតសម្លាប់ខ្លួន តែតាមការពិតមនុស្សញៀនថ្នាំសោះ។ ក្រោយលោតពីលើដំបូលរួចមក ជនរងគ្រោះត្រូវបាន​សមត្ថកិច្ចជួយ ដឹកយកទៅកាន់​មន្ទីរពេទ្យភ្លាមៗ​ផងដែរ៕

 

Posted by Fresh News Photo on Friday, March 18, 2016