វីដេអូស្ពតឡូយអស់ស្ទះ WURKZ ICY COOL ផ្ទុះចេញពីផ្ទាំងទឹកកក នាំយកភាពត្រជាក់ពីតំបន់ប៉ូលមកកម្ពុជា (Video inside)
28-06-2021 12:47
(ភ្នំពេញ)៖ វីដេអូស្ពតដ៏អស្ចារ្យមួយ បង្ហាញការមកដល់របស់ភេសជ្ជៈប៉ូវកម្លាំងថ្មី ដែលមានឈ្មោះថា វើក អាយស៊ី ឃូល WURKZ ICY COOL ដែលជាភេសជ្ជៈម្យ៉ាង នាំយកនូវអារម្មណ៍ស្រស់ស្រាយ និងភាពត្រជាក់ដូចទឹកកកមកឲ្យប្រជាជនកម្ពុជា។
ផ្តើមចេញពីទេសភាពភ្នំស្រស់បំព្រងនៅតំបន់ប៉ូល ពេលនោះក៏មានផ្ទាំងទឹកកកដ៏ធំអស្ចារ្យ រះឡើងចំកណ្តាលសមុទ្រទឹកកក ហើយមួយរំពេចនោះ ក៏មានជីរអង្កាមហោះជុំវិញ ធ្វើឲ្យរញ្ជួយខ្លាំង រហូតផ្ទាំងទឹកកកនោះផ្ទុះឡើង ក៏ស្រាប់តែមានភេសជ្ជៈមួយកំប៉ុងចាប់កំណើតយ៉ាងឡូយអស្ចារ្យ។
នេះជាទិដ្ឋភាពមួយមាននៅក្នុងវីដេអូស្ពតខ្លីដែលបង្ហោះនៅលើហ្វ៊េសប៊ុកផេករបស់ភេសជ្ជៈប៉ូវកម្លាំងវើក នៅថ្ងៃទី២៨ ខែមិថុនា។
ក្នុងវីដេអូដដែលនេះ ក្រោយ WURKZ ICY COOL ចាប់កំណើតភ្លាម គ្រប់ទីកន្លែងទាំងអស់ រាប់ចាប់ពីតំបន់ប៉ូល វាលភ្នំ សមុទ្រ វាលស្រែ ផ្សារធំថ្មី និងវិមានឯករាជ្យ គឺសុទ្ធតែគ្របដណ្តប់ដោយទឹកកក ហើយហាក់ដូចជាចង់បង្ហាញថា ទីណាមាន WURKZ ICY COOL ទីនោះ ពោរពេញដោយភាពត្រជាក់ដូចទឹកកកអញ្ចឹង ឬនិយាយឲ្យខ្លីនោះគឺ ពេលចង់ត្រជាក់ គឺនឹងឃើញដល់ WURKZ ICY COOL មុនគេ។
នៅនាទីចុងក្រោយនៃវីដេអូ ក៏ឃើញមានវីតាមីនសំខាន់ៗដូចជា B3, B5, B6 និង B12 និងជីរអង្កាមហោះជុំវិញកំប៉ុងដោយមានបន្ថែមពាក្យថា ឆ្ងាញ់ ត្រជាក់ ស្រស់ស្រាយ។
បើតាមការសន្និដាន WURKZ ICY COOL គឺជាភេសជ្ជៈប៉ូវកម្លាំងថ្មីមានសារធាតុម៉ុងតុល ធ្វើឲ្យត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយ រាងកាយស្វាហាប់៕