(អង់ហ្គោឡា)៖ ជំងឺខាន់លឿនបានផ្ទុះឡើងជាលើកដំបូងនៅអង់ហ្គោឡា កាលពីចុងឆ្នាំ ២០១៥ ហើយបើគិតមកដល់ជាងពាក់កណ្តាលខែមីនា ឆ្នាំ២០១៦នេះ មានមនុស្សស្លាប់ដោយសារជំងឺនេះ ចំនួន ១៥៨នាក់ហើយ។ នេះបើតាមការផ្សាយពីសារព័ត៌មានសិង្ហបុរី ដោយដកស្រង់របាយការណ៍ចុងក្រោយបង្អស់ពី អង្គការសុខភាពពិភពលោក WHO។
ដោយឡែកសម្រាប់ជំងឺអាសន្នរោគ, គ្រុនចាញ់, ជំងឺរុំារ៉ៃ និង ជំងឺរាគរូស ជាដើមមិនបានបង្កគ្រោះថ្នាក់ខ្លាំង ដូចជំងឺខាន់លឿងនេះឡើយនៅអង់ហ្គោឡា។ នៅរយៈពេលតែមួយខែចុងក្រោយនេះប៉ុណ្ណោះ មនុស្ស ៥០នាក់បន្ថែមទៀតបានស្លាប់ដោយជំងឺខាន់លឿង នៅប្រទេសអាហ្វ្រិកមួយនេះ៕