(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ផ្នែកខ្លះនៃភូមិបឹងវែង ភូមិស្វាយជ្រំ ភូមិស្វាយក្ងោ នៃឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ព្រោះដោយសារមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានអ្នកប៉ះពាល់ដោយផ្ទាល់-ប្រយោលជាច្រើននាក់។
ការបិទខ្ទប់ភូមិសាស្ត្រខាងលើនេះមានរយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១៕
ខាងក្រោមនេះជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀង៖