(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្ដីណែនាំស្ដីពីការផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅទូទាំងខេត្ត ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបង្កើនការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តស្វាយរៀងបានណែនាំឱ្យរដ្ឋបាលក្រុង ឃុំ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ មិនឱ្យពួកគាត់ជួបជុំប្រមូលផ្ដុំគ្នាច្រើនពីផ្ទះមួយទៅផ្ទះមួយទៀត ដើម្បីទទួលទានគ្រឿងស្រវឹងនោះឡើយ។

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀង៖