(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២៧នាក់ថែមទៀត នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស ក្នុងនោះមានពលករមកពីប្រទេសថៃ ៥នាក់។ ក្នុងថ្ងៃតែមួយនេះដែរ ខេត្តបាត់ដំបងក៏មានអ្នកជាសះស្បើយ ១០នាក់ទៀតផងដែរ។

ទោះយ៉ាងណា រដ្ឋបាលខេត្តបាត់ដំបងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង ២៧នាក់ខាងលើ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖