(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៩បន្ថែមនាក់ទៀត។

តាមលិខិតរបស់រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ទាំង ៩នាក់ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ ភា ថាវី ភេទស្រី អាយុ៤៧ឆ្នាំ នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

ទី២៖ ឈ្មោះ ម៉ុត គុន្ធី ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ។

ទី៣៖ ឈ្មោះ ឯក សេងហ៊ួរ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ។

ទី៤៖ ឈ្មោះ វី គឹមហ្សង់ ភេទស្រី រស់នៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ។

ទី៥៖ ឈ្មោះ សឹម កញ្ជារ៉ា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិរការកណ្ដាល១ សង្លាត់រការកណ្ដាល ក្រុងក្រចេះ។

ទី៦៖ ឈ្មោះ សុន កញ្ញា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិរការកណ្ដាល១ សង្លាត់រការកណ្ដាល ក្រុងក្រចេះ។

ទី៧៖ ឈ្មោះ តាន សុមី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ទី៨៖ ឈ្មោះ អេង សំអាង ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅ ដីសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ទី៩៖ ឈ្មោះ លួត ម៉ារួន ភេទប្រុស អាយ៧១ឆ្នាំ រស់នៅភូមិហាន់ជ័យ១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកទាំង ៩នាក់ ត្រូវរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕