(ភ្នំពេញ)៖ កំពូលស្មាតហ្វូន Galaxy S7 edge/S7 នឹងសម្ពោធលក់ជាផ្លូវការនៅកម្ពុជា ជាមួយការលក់ជូនពិសេសដែលពុំធ្លាប់មាន នៅថ្ងៃទី១៩ ខែមីនា ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៦ល្ងាច នៅផ្សារទំនើបសូរិយា ជាន់ផ្ទាល់ដី ដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ផងដែរ ។
សម្រាប់អតិថិជនទាំងអស់ដែលជាវកំពូលស្មាតហ្វូន Galaxy S7 edge ឬ Galaxy S7 នៅក្នុងពិធីសម្ពោធនេះ នឹងទទួលបាន Galax Gear VR ដែលមានតម្លៃ 130ដុល្លា ចំនួនមួយគ្រឿងដោយឥតគិតថ្លៃ និងមានឱកាសឈ្នះបណ្ណទឹកប្រាក់ ១០០ដុល្លារផងដែរ ។ បន្ថែមពីនេះ លោកអ្នកក៏ទទួលបាននូវស៊ីមកាតពីក្រុមហ៊ុន Cellcard ដែលមានទឹកប្រាក់រហូតដល់ទៅ ៧២០ដុល្លារ និងអ៉ីនធឺណែត ចំនួន 6GB អត្រាការប្រាក់ 0% សម្រាប់ការបង់រំលស់ជាមួយមីក្រូហិរញ្ញវត្ថុ AEON ទៀតផង។
គួររំលឹកផងដែរថា កំពូលស្មាតហ្វូតទាំងពីរម៉ូដែល Galaxy S7 edge និង Galaxy S7 ទើបនឹងលេចរូបរាងជាផ្លូវការឡើង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅរដ្ឋប៉ាសេឡូណា ប្រទេសអេស៉្បាញ ជាមួយនឹងលក្ខណៈពិសេសដ៏គួរឲ្យកត់សំគាល់ដូចជា អាចប្រើបានស៊ីមពីរ ក្នុងទូរស័ព្ទតែមួយ កាមេរ៉ាដែលអាចថតក្នុងទីងងឹត មុខងារការពារធូលី និងការជ្រាបទឹក សាកថ្មបានលឿន និងប្រើប្រាស់បានកាន់តែយូរទៀតផង៕