(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៤នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង-ស្រុកចំនួន១១ និងមកពីខេត្តកណ្ដាលចំនួន១ នាក់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ។
អ្នកឆ្លងជំងឺកូវីដនៅតាមមូលដ្ឋាក្រុង-ស្រុកទាំង ១១ នោះ រួមមាន៖
១៖ ក្រុងព្រៃវែង ២នាក់
២៖ ស្រុកស្វាយអន្ទរ ៣២នាក់
៣៖ ស្រុកព្រះសេ្តច ១៤នាក់
៤៖ ស្រុកបាភ្នំ ៧នាក់
៥៖ ស្រុកពាមរក៍ ៤នាក់
៦៖ ស្រុកពោធិ៍រៀង ៤នាក់
៧៖ ស្រុកពាមជរ ៣នាក់
៨៖ ស្រុកស៉ីធរកណ្តាល ៣នាក់
៩៖ ស្រុកកញ្ច្រៀច ២នាក់
១០៖ ស្រុកពារាំង ១នាក់
១១៖ ស្រុកកំពង់ត្របែក ១នាក់
១២៖ មកពីខេត្តកណ្ដាល ១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧៤នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
រដ្ឋបាលខេត្តបានអំពាវនាវ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក។
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង៖