Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំជាមួយប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ពិនិត្យគោលការណ៍ឃុំខ្លួន​​ អ្នកមានទំនាស់ដីធ្លី

18-03-2016 15:32

(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ បាននិងកំពុងបើកិច្ចប្រជុំជាប្រធានសាលាដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់ ដើម្បីពិនិត្យទៅលើគោលការណ៍ នៃការឃុំខ្លួនបណ្តោះអាសន្ន​ ក្នុងទំនាស់ដីធ្លី។

សូមបញ្ជាក់ថា កិច្ចប្រជុំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាមួយប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ចូលរួមកិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន សម្តែងប្រតិកម្មខ្លាំងទៅលើនីតិវិធីរបស់តុលាការ ក្នុងការឃុំខ្លួនអ្នកមានជម្លោះដីធ្លី។ ជាពិសេសការឃុំខ្លួនស្ត្រីពីររូបនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រហូតសម្តេចបានអន្តរាគមន៍ និងបញ្ជូនកូនប្រុសពីររូប គឺលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ចុះទៅធានាឲ្យនៅក្រៅឃុំទាំងយប់ កាលពីយប់ថ្ងៃទី១៤ ខែមីនា កន្លងទៅនេះ៕