(ហាណូយ)៖ ប្រទេសវៀតណាម នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន១៧៥ករណីបន្ថែមទៀត ក្នុងនោះមាន ១១ករណី ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័តមាន Viet Nam News។

ក្នុងចំណោមករណីសហគមន៍ខាងលើ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីចំនួន៥៨នាក់ ខណៈតំបន់ដែលរកឃើញករណី ឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Binh Duong ចំនួន០៥នាក់, ខេត្ត Bac Giang ចំនួន១៦ករណី, ខេត្ត Long An ចំនួន ៥ករណី។

សរុបមកវិញ គិតត្រឹមថ្ងៃសៅរ៍នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សហគមន៍សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៣,៥១៥នាក់ និងករណីនាំចូល ១,៧៦០នាក់ ក្នុងនោះស្លាប់ ៧៤នាក់ និងជាសះស្បើយ ៦,១៣៧នាក់៕