Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ណារក្ស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចូលរួមវគ្គបណ្ដុះបណ្ដាល ការគ្រប់គ្រងបណ្ណាល័យ អេឡិចត្រូនិកនៅវិទ្យាស្ថានខុងជឺ

18-03-2016 15:05

(ភ្នំពេញ)៖ បណ្ណារក្ស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរួមវគ្គបណ្ដុះបណ្ដាល ការគ្រប់គ្រងបណ្ណាល័យ អេឡិចត្រូនិក បានរៀបចំឡើង នៅថ្ងៃទី១៥ ខែមិនា និងបានបញ្ចប់ទៅវិញនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦ នៅវិទ្យាស្ថានខុងជឺ ដោយមានសាស្រ្តាចារ្យ និងនិស្សិតចូលរួមទទួលយក ជំនាញការគ្រប់គ្រងបណ្ណាល័យ អេឡិចត្រូវនិច ជាច្រើននាក់។

សូមរំឭកថា បណ្ណាល័យអេឡិចត្រូនិក ដែលស្ថិតនៅក្រោមការ គ្រប់គ្រងថែទាំ និងការទទួលខុសត្រូវ របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០០៩ ក្រោមអធិបតីភាព របស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្រ្តី និង លោកស្រី ច័ន្ទ គឹមហង្ស ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា៕