(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្សចំនួន២១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ និង២៣នាក់ជាសះស្បើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង២១នាក់ដែលទើបរកឃើញថ្មីនេះ មានចំនួន១៦នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង៥នាក់ ជាពលករត្រឡប់មកពីប្រទេសថៃ។

សូមជម្រាបថា ចាប់ពីមានការឆ្លងរាលដាលជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៧៨៦នាក់ បានព្យាបាលជាសះស្បើយចំនួន៤៩៧នាក់, ករណីស្លាប់ចំនួន៦នាក់ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានា ចំនួន២៨៣នាក់៕