(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា លោក ប៉ោ ផល្លី ប្រជាពលរដ្ឋរស់នៅភូមិជ័យឧត្តម ឃុំព្រែកខ្សាយក ស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៦៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ នេះបើតាមលិខិតរំលែកទុក្ខ របស់រដ្ឋបាលខេត្ត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រៃវែងអំពាវនាវដល់ប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕