(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៦៩៨,០៦៩នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩១,១០២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,០៧២,៨៦៧នាក់ (ស្លាប់ ៥៦,៣៧១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣៨៥,០៥៣នាក់ (ស្លាប់ ២៤,១៥២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧២២,៦៥៩នាក់ (ស្លាប់ ៤,៨០៣នាក់)
* ថៃ ឆ្លងចំនួន ២៤០,៤៥២នាក់ (ស្លាប់ ១,៨៧០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៥១,៥៧៣នាក់ (ស្លាប់ ៣,២៨២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៥១៣នាក់ (ស្លាប់ ៣៥នាក់)
* កម្ពុជា ឆ្លងចំនួន ៤៦,០៦៥នាក់ (ស្លាប់ ៥០៨នាក់)
* វៀតណាម ឆ្លងចំនួន ១៤,៥៣៧នាក់ (ស្លាប់ ៧៤នាក់)
* ទ្បាវ ឆ្លងចំនួន ២,០៩៤នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥៦នាក់ (ស្លាប់ ៣នាក់)៕