(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានសេចក្ដីជូនដំណឹងស្ដីពីការរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨២នាក់បន្ថែម ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានអ្នកជាសះស្បើយថ្មី ៦៩នាក់ទៀតផងដែរ ខណៈអ្នកស្លាប់មាន១នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ខេត្តស្វាយរៀងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១,៨៨២នាក់ហើយ ក្នុងនោះជាសះស្បើយ ១,២២២នាក់ កំពុងព្យាបាល ៦៤៣នាក់ ព្រមទាំងមានករណីស្លាប់ដោយសារជំងឺនេះ ១៦នាក់ផងដែរ៕
ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖