Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh News TV នឹងធ្វើការផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Cambodia All Stars ប៉ះជាមួយ Lao All Stars

18-03-2016 14:08

(ភ្នំពេញ)៖ ទូរទស្សន៍អនឡាញ Fresh News TV ក្រោមកិច្ចសហការជាមួយនឹងទូរទស្សន៍ BTV នឹងនាំយកព្រឹត្តិការណ៍ប្រកួតបាល់ទាត់រវាងក្រុម Cambodia All Stars របស់កម្ពុជា ប៉ះក្រុម Lao All Stars របស់ឡាវ ក្នុងជំណួប មិត្តភាពអន្តរជាតិ និងអបអរសាទរខួបលើកទី៦០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការការទូតកម្ពុជា-ឡាវ ផងដែរ ដែលមានការ ផ្សាយផ្ទាល់ដោយ BTV មកទស្សនាតាមទូរស័ព្ទដៃ និងគេហទំព័ររបស់ Fresh News ។

កម្មវិធីប្រកួតនេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ៦៖៣០នាទីល្ងាចនេះតទៅ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ក្រោមតម្លៃសំបុត្រចូលទស្សនា ត្រឹម២ដុល្លារ (ក្នុងដំបូល) និង១ដុល្លារ (ក្រៅដំបូល) ។ ដូច្នេះសូមរង់ចាំទស្សនាផ្សាយ ផ្ទាល់តាមកញ្ចក់ទូរទស្សន៍ BTV និងលើទូរស័ព្ទដៃ របស់លោកអ្នកជាមួយ Fresh News TV កុំបីខាន ដើម្បីចូលគាំទ្របាល់ទាត់កម្ពុជាទាំងអស់គ្នា៕