(ភ្នំពេញ)៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានប្រកាសជូនដំណឹង ដល់បេក្ខជនជ័យលាភីវិញ្ញាសាសរសេរទាំង១២១រូប ស្តីពីការប្រឡងប្រជែងវិញ្ញាសាផ្ទាល់មាត់ ចាប់ពីថ្ងៃអង្គារ៍ទី២២ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង៧ព្រឹកតទៅ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
សេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការប្រឡងប្រជែងវិញ្ញាសាផ្ទាល់មាត់ ត្រូវធ្វើតាមដំណាក់កាល និងមុខវិជ្ជាដូចខាងក្រោម៖ ដំណាក់កាល ទី១-វិញ្ញាសាផ្ទាល់តាមការជ្រើសរើសរបស់បេក្ខជនលើមុខវិជ្ជាភាសាបរទេស (ភាសាអង់គ្លេស ឬភាសាបារាំង)(មេគុណ១) ដំណាក់កាលទី២-វិញ្ញាសាផ្ទាល់តាមការជ្រើសរើស របស់បេក្ខជនលើមុខវិជ្ជានីតិពាណិជ្ជកម្ម ឬនីតិការងារ ឬនីតិរដ្ឋបាល(មេគុណ២) និងដំណាក់កាលទី៣-វិញ្ញាសាផ្ទាល់មាត់លើមុខវិជ្ជាវប្បធម៌ទូទៅ (មេគុណ២)។
សូមអានខ្លឹមសារ នៃសេចក្តីជូនដំណឹង និងបទបញ្ជាសម្រាប់បេក្ខជន ចូលរួមប្រឡងប្រជែងវិញ្ញាសាផ្ទាល់មាត់ នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ៖