(ស្វាយរៀង)៖ អាជ្ញាធរខេត្តស្វាយរៀង រកឃើញអ្នក និងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៨២នាក់ ជាសះស្បើយចំនួន៦៩នាក់ និងស្លាប់១នាក់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែមិថុនានេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនានេះ ខេត្តស្វាយរៀងបានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ១,៨៨២នាក់ហើយ ក្នុងនោះជាសះស្បើយ ១,២២២នាក់ កំពុងស្រាកព្យាបាល ៦៤៣នាក់ ព្រមទាំងមានករណីស្លាប់ដោយសារជំងឺនេះ ១៦នាក់ផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖