(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក ក្នុងនោះយប់១លើក បណ្តាលឲ្យមនុស្សស្លាប់១នាក់ រងរបួសធ្ងន់៥នាក់ (ប្រុស) និងរបួសស្រាល២នាក់ (ប្រុស) នេះបើយោងតាម ការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៧គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនធំចំនួន១គ្រឿង, រថយន្តធុនតូច២គ្រឿង, ថ្មើរជើង ១នាក់ ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន០លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ១លើក, ងងុយដេក១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២នាក់ (យប់២នាក់) ។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះផងដែរ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៧,២៤៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៣,០៦៦គ្រឿង ពិន័យសរុប ៤,១៨០គ្រឿង ៕