(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Wordbridge Group បានពន្យល់អំពីហេតុផលសំខាន់ៗមួយចំនួន ដែលគួរតែវិនិយោគលើការទិញផ្ទះ ឬខុនដូ គម្រោង «បុរីកីឡាជំនាន់ថ្មី - World bridge Sport Village» ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីចាប់យកឱកាសចំណេញ បើទោះបីជាក្នុងវិបត្ដិជំងឺកូវីដ-១៩ យ៉ាងណាក្ដី។
អ្នកឧកញ៉ា សៀ ឬទ្ធី បានបញ្ជាក់ថា ការបង្កើតគម្រោងនេះឡើង គឺដោយសារតែកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាករអាស៊ី នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ដូច្នេះរាជរដ្ឋាភិបាលចង់បង្កើតភូមិកីឡានេះ សម្រាប់កីឡាករមកពីបណ្ដាប្រទេសផ្សេងៗ មកប្រកួតនៅកម្ពុជា មានកន្លែងស្នាក់នៅមានសន្តិសុខល្អ។
អ្នកឧកញ៉ា សៀ ឬទ្ធី បានបន្ថែមទៀតថា ក្នុងបរិបទនៃជំងឺកូវីដ១៩ ជាការពិតនេះជាបញ្ហា ប៉ុន្ដែបញ្ហាក៏នៅតែជាឱកាស ជាក់ស្ដែងដូចការអភិវឌ្ឍន៍រវាងក្រុមហ៊ុន World bridge និងរាជរដ្ឋាភិបាល បង្កើតភូមិកីឡានេះឡើង ដើម្បីជួយកីឡាករស្នាក់នៅ ក្នុងនោះរាជរដ្ឋាភិបាលបានផ្ដល់ឱកាស ដល់ក្រុមហ៊ុនក្នុងការលក់អចលនទ្រព្យផងដែរ នេះជាឱកាសសម្រាប់ក្រុមហ៊ុន ក្នុងការរកប្រាក់ចំណូល។
អ្នកឧកញ៉ាបានបញ្ជាក់ថា នេះជាឱកាសសម្រាប់អតិថិជន ដែលចូលចិត្តបរិយាកាសល្អ ចូលចិត្តកីឡា គឺគម្រោងអចលនទ្រព្យ នៅភូមិកីឡាជាកន្លែងដ៏ល្អ បំផុតសម្រាប់ពួកគាត់ ដោយសារតែលំនៅដ្ឋានមានតម្លៃសមរម្យ គួបផ្សំនឹងទីនេះមានកន្លែងកំសាន្ដច្រើនដូចជា វិមានឈ្នះ-ឈ្នះ, កន្លែងលេងទឹក, សួនសត្វ ហើយថ្ងៃខាងមុខរាជដ្ឋាភិបាល នឹងបង្កើតសួនកំសាន្ដដ៏ធំមួយក្បែរនោះផងដែរ។
បន្ថែមពីនោះទៀត អ្នកឧកញ៉ា សៀ ឬទ្ធី បានឲ្យដឹងថា គម្រោងវិនិយោគលើភូមិកីឡានេះ មានទឹកប្រាក់២០០លានដុល្លារ ហើយអតិថិជនគោលដៅ គឺអតិថិជន មានចំណូលទាប និងមធ្យម ដែលមានលទ្ធភាពទិញលំនៅដ្ឋាននៅទីនោះបាន និងល្អសម្រាប់អ្នកមាន ដែលចង់បានផ្ទះសម្រាប់កំសាន្ដនៅចុងសប្ដាហ៍ ព្រោះនៅទីនោះជាកន្លែងល្អបំផុត ក្នុងការកំសាន្ដ ដោយសាតែមានកន្លែងកំសាន្ដច្រើន។
អ្នកឧកញ៉ា សៀ ឬទ្ធី បានបញ្ជាក់ទៀតថា ភូមិកីឡាត្រូវបានស្គាល់ច្រើន ពីសំណាក់អ្នកនៅក្រៅប្រទេស ដោយសារតែនៅប្រទេសក្រៅ មានភូមិកីឡាជាច្រើន ដូច្នេះអតិថិជនជាច្រើន បានស្គាល់ និងយល់អំពីភូមិកីឡានេះ ជាក់ស្ដែងដូចជាអតិថិជននៅប្រទេសចិន ហុងកុងជាដើម បានចាប់អារម្មណ៍យ៉ាងខ្លាំងលើភូមិកីឡានេះ។ ការចាប់អារម្មណ៍ខ្លាំងដោយសារ តែអតិថិជនដែលបានទិញភូមិកីឡានេះ ទទួលបានផលប្រយោជន៍ជាច្រើន។
បើតាមអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Wordbridge Group បានគូសបញ្ជាក់ថា គម្រោងភូមិកីឡានេះ ក៏មានបង្កើតនូវផ្សារធំៗ ជាច្រើននៅទីនោះ ចំណែកឯតម្លៃសមរម្យ។ គម្រោងភូមិកីឡា បាននិងកំពុងសាងសង់ និងបញ្ចប់ការសាងសង់ នៅដើមឆ្នាំ២០២២ ហើយក្រុមហ៊ុននឹងប្រគល់ជូន គណៈកម្មាការអូឡាំពិក ដើម្បីរៀបចំស្វាគមន៍ការប្រកួតកីឡាករអាស៊ី។
គូសបញ្ជាក់ថា ភូមិកីឡាកំពុងសាងសង់លើផ្ទៃដីប្រមាណ៨ហិកតា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ហើយជាតំបន់បៃតង ដែលមានទីធ្លារធំទូលាយ មានផ្សារទំនើប និងសាលធំៗ អាចប្រើប្រាស់ជាការប្រកួតកីឡាបាន។ លើសពីនេះ ក៏មានរៀបចំសារមន្ទីរស៊ីហ្គេម ដើម្បីផ្ទុកនូវអនុស្សាវរីយ៍ ដែលកម្ពុជាធ្លាប់ដណ្ដើមបាន ពីស៊ីហ្គេមមុនៗទៀតផង។
សូមជម្រាបថា សម្រាប់ការទិញផ្ទះ ឬខុនដូររបស់គម្រោងបុរីកីឡាជំនាន់ថ្មី World bridge Sport Village (WBSV) តាមរយៈភ្នាក់ងារលក់ Seera Realty នឹងមាន Promotion បន្ថែមពីលើអ្វីដែលក្រុមហ៊ុន WBSV ដែលបានផ្តល់ឲ្យទៅអតិថិជន ដោយជាវគម្រោងនេះពី Seera Realty គឺទទួលបានរង្វាន់ជាសម្ភារ ឬថវិកាដែលមានទំហំចាប់ពី៣០០ ទៅ២,០០០ដុល្លារ ត្រឡប់ទៅវិញ។
ទិញផ្ទះគ្រប់ប្រភេទ ឬខុនដូរ របស់គម្រោង បុរីកីឡាជំនាន់ថ្មី ដែលលក់ដោយ Seera Realty ជាមួយនឹង Promotion Code SEERA888 លោកអ្នកទទួលបាននោះ៖
១៖ តម្លៃដូចក្រុមហ៊ុនម្ចាស់គម្រោង (គ្មានការបូកបន្ថែមតម្លៃ)
២៖ ទទួលបានប្រូម៉ូសិនពីក្រុមហ៊ុនម្ចាស់គម្រោង និងលក្ខខណ្ឌដូចគ្នា
៣៖ ទទួលបានកាដូជាសម្ភារ:និងទឹកប្រាក់បន្ថែមពី ៣០០-២០០០ដុល្លាបន្ថែមពី Seera Realty
៤៖ ទទួលបានការប្រឹក្សាច្បាស់លាស់ ទិញចំគោលដៅដែលចង់បានងាយស្រួលចំណេញ។
ទំនាក់ទំនងមកភ្នាក់ងារលក់ ០៨៧ ២១២១២៥/ ០៨៧ ២១២១២៦/ ០៦៧ ៧៨៧៨៩៨/ ០៧១ ៤៧៨៧៨៩៨/ ០៩៩ ២២២ ៨៨១៕