(កំពត)៖ រដ្ឋបាលខេត្តកំពត នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន២១នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពត បាន សូមធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមទៅយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តកំពត មានអ្នកជំងឺកូវីដ១៩ សរុបចំនួន១,១៥៧នាក់, កំពុងសម្រាកព្យាបាលចំនួន៤២១នាក់, ជាសះស្បើយចំនួន៧២៤នាក់ និងស្លាប់ចំនួន១២នាក់៕