Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈមេធាវី ព្រមានចាត់វិធានការ លើមេធាវីទាំងឡាយ ដែលមិនបានចុះបញ្ជីការិយាល័យ និងមានវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈ

18-03-2016 10:25

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត គណៈមេធាវី បានព្រមានចាត់វិធានការលើមេធាវីមួយចំនួន ដែលមិនបានចុះបញ្ជីការិយាល័យ និងមានវិញ្ញាបនបត្រប្រកបរបបវិជ្ជាជីវៈមេធាវី។ នេះបើតាមសេចក្តីប្រកាស របស់គណៈមេធាវី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ។

គណៈមេធាវីបានបញ្ជកា់ថា រហូតដល់ពេលនេះ មានសហភាតាមួយចំនួនតូច នៅមិនទាន់ធ្វើពាក្យសុំចុះបញ្ជីការិយាល័យ ប្រកបវិជ្ជាជីវៈមេធាវី និងពាក្យស្នើសុំវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវី ឱ្យបានត្រឹមត្រូវតាមសេចក្តីសម្រេចលេខ០៣៩ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ របស់គណៈមេធាវីឡើយ។ គណៈមេធាវី បានចាត់ទុកថា ការមិនចូលរួមនេះ គឺជាការប្រកបរបរមេធាវីខុសច្បាប់។

គណៈមេធាវី បានទុកឱកាសឱ្យមេធាវីទាំងនោះ មកចុះបញ្ជីរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

ខាងក្រោមនេះ ជាលិខិតរបស់គណៈមេធាវី៖