(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នៅវិមានសន្តិភាព។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី មានរបៀបវារៈចំនួន២ ដើម្បីពិភាក្សា។ នេះបើតាមការបញ្ជាក់ពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី។
របៀបវារៈ២នេះ រួមមាន ១-សេចក្ដីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ២-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា។ ក្រៅពីនោះក៏នឹងមានលើកឡើងអំពីបញ្ហាផ្សេងៗមួយចំនួនទៀត៕