(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹងស្ដីពីការរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៨៩នាក់បន្ថែម និងមានអ្នកជាសះស្បើយថ្មី ១៣នាក់ទៀតផងដែរ ខណៈអ្នកស្លាប់មាន១នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនានេះ ខេត្តស្វាយរៀងបានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ១,៨០០នាក់ហើយ ក្នុងនោះជាសះស្បើយ ១,១៥៣នាក់ កំពុងស្រាកព្យាបាល ៦៣១នាក់ ព្រមទាំងមានករណីស្លាប់ដោយសារជំងឺនេះ ១៥នាក់ផងដែរ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖