(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ៦០នាក់ទៀត ជាពលករមកពីប្រទេសថៃ និងប្រកាសព្យាបាលជាសះស្បើយចំនួន ១នាក់ផងដែរ។ តាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច៕

ដោយឡែក អ្នកព្យាបាលជាសះស្បើយ១នាក់ គឺបន្ទាប់ពីទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រអវិជ្ជមានតេស្តចំនួន ២លើក ហើយបានអនុញ្ញាតឱ្យវិលត្រឡបទៅផ្ទះវិញ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅផ្ទះ និងអនុវត្តវិធាននានារបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដចំនួន ២៨៧នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ២៥១នាក់ ឆ្លងក្នុងសហគមន៍ចំនួន ៣៦នាក់ និងព្យាបាលជាសះស្បើយចំនួន ៩១នាក់ កំពុងសម្រាកព្យាបាលចំនួន ១៩៤នាក់ និងស្លាប់ ២នាក់៕

ខាងក្រោមជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖