(ភ្នំពេញ)៖ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានមកដល់កម្ពុជា នាវេលាម៉ោង ៨យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល១ថ្ងៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស បានធ្វើដំណើរទៅកាន់ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌល ឯកសារ កម្ពុជា ដើម្បីមើលសក្ខីកម្មរបស់ជនរងគ្រោះនៃអំពើឃោរឃៅដែលបានប្រព្រឹត្តដោយខ្មែរក្រហម។

លោក ដូមីនិក រ៉ាអាប់ បានលើកឡើងថា ចក្រភពអង់គ្លេសមានមោទនភាពក្នុងការគាំទ្រសាលាក្តីខ្មែរក្រហម ហើយនឹងបន្តធ្វើជាដៃគូស្របពេលដែលប្រទេសកម្ពុជាកាន់តែរឹងមាំ៕

ខាងក្រោមនេះជាវីដេអូបង្ហាញចំណាប់អារម្មណ៍របស់រដ្ឋមន្រ្តីការបរទេសអង់គ្លេស៖