(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ជាច្រើននាក់ នៅទីតាំងភោជនីយដ្ឋាន «កាឡាក់ស៊ី» ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តបានប្រកាសស្វែងរកអ្នកដែលបានពាក់ព័ន្ធនឹងភោជនីយដ្ឋានខាងលើនេះ ហើយប្រញាប់ទៅយកសំណាកស្វែងរកមេរោគនៅមុខមណ្ឌលចត្តាឡីស័កក្រុងស្ទឹងត្រែង ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
រដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែងយកចិត្តទុកដាក់ថែទាំសុខភាព និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល៕