(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារលើធំថ្មី ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប រយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ការបិទផ្សារនេះបន្ទាប់ពីមានជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩។ ការបិទនេះ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងផ្សារ និងកុំឱ្យរាលដាលទៅតំបន់ផ្សេងទៀត។
គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៧០១នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២០៧នាក់ ស្លាប់ ៨នាក់ និង ៤៨៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក៕