(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨០,៣៦៨,៣៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣,៩០៧,៥៥៦នាក់ និងជាសះស្បើយឡើងវិញ ១៦៥,០៨៥,៧៨៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៤៤៩,០០៤នាក់ ស្លាប់ចំនួន ៦១៨,២៩៤នាក់ និងជាសះស្បើយចំនួន ២៨, ៨៤៦,៣០៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣០, ០៨២,១៦៩នាក់ ស្លាប់ចំនួន ៣៩២,០១៤នាក់ និងជាសះស្បើយ ២៩,០៥៦, ៦០៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៨,១៧០,៧៧៨នាក់ ស្លាប់ ៥០៧,២៤០នាក់ និងជាសះស្បើយ ១៦,៤៨៣, ៦៣៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖