(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹងស្ដីពីការរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៧៩នាក់បន្ថែម ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានអ្នកជាសះស្បើយថ្មី ២៨នាក់ទៀតផងដែរ ខណៈអ្នកស្លាប់មាន២នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនានេះ ខេត្តស្វាយរៀងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១,៧១១នាក់ហើយ ក្នុងនោះជាសះស្បើយ ១,១៤០នាក់ កំពុងស្រាកព្យាបាល ៥៥៦នាក់ ព្រមទាំងមានករណីស្លាប់ដោយសារជំងឺនេះ ១៤នាក់ផងដែរ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖