(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab) បានហោះចាកចេញពីកម្ពុជាវិញហើយនៅព្រលប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានទស្សនកិច្ចពេញមួយថ្ងៃនៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក ដូមីនិក រ៉ាអាប់ បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ នៅថ្ងៃទី២៣ ខែមិថុនា នេះ លោករដ្ឋមន្ត្រី បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងជួបពិភាក្សាការងារជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។
លោក ក៏បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលឯកសារកម្ពុជា និងបានជួបពិភាក្សាជាមួយអង្គការសង្គមស៊ីវិលមួយចំនួន៕