(ភ្នំពេញ)៖ សហគមន៍សេដ្ឋកិច្ចអាស៊ាន និង ចរន្តសកលភាវូបនីយកម្ម នាំមកនូវទាំងឱកាស និងបញ្ហាប្រឈមសម្រាប់កម្ពុជា។ ឱកាសនៅពេលដែលកម្ពុជា អាចទាញអត្ថប្រយោជន៍ បានច្រើនបំផុតពីនិន្នាការអន្តរជាតិនេះ។ កម្លាំងពលកម្មជំនាញជាកត្តា ទាក់ទាញវិនិយោគដ៏សំខាន់មួយ។
បុគ្គលដែលមានជំនាញច្បាស់លាស់ តែងមានឱកាសកាន់តែទូលំទូលាយ ទាំងឱកាសទទួលបានការដំទ្បើងឋានៈតួនាទី និងប្រាក់បៀរវត្សរ៍ ព្រមទាំងឱកាសចូលរួមដោយស្មើមុខ ក្នុងឆាកអន្តរជាតិផងដែរ។ ជំនាញប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស «ទាំងការនិយាយ និងការសរសេរ» ប្រកបដោយវិជ្ជាជីវៈជាកត្តាគន្លឹះ គោលសម្រាប់ជោគជ័យបុគ្គល និងស្ថាប័នរបស់ខ្លួន។ ជំនាញសំខាន់នេះនៅតែខ្វះខាតនៅទ្បើយ នៅក្នុងចំណោមកម្លាំង ពលកម្មកម្ពុជាបច្ចុប្បន្ន។
វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ប្រកាសបើកវគ្គបណ្តុះបណ្តាលពិសេសនេះ ដោយផ្តោតលើការអនុវត្តផ្ទាល់លើករណីសិក្សា ដើម្បីបំពាក់ជំនាញពិតប្រាកដ មួយដល់សិក្ខាកាម។ វគ្គបណ្តុះបណ្តាលជំនាញសរសេរនេះ ផ្តោតលើរបៀបសរសេរសារអេទ្បិចត្រូនិក លិខិតរដ្ឋបាល អនុស្សរនៈអន្តរការិល័យ កំណត់ហេតុប្រជុំ សេចក្តីប្រកាសព័ត៌មាន របាយការណ៍ និងសំណើគម្រោងជាដើម។
សិក្ខាកាមនឹងសិក្សាជាមួយ អ្នកជំនាញដែលធ្លាប់ធ្វើការងារនេះ កម្រិតអន្តរជាតិនៅក្នុងស្ថាប័នអន្តរជាតិធំៗ ដែលមានបទពិសោធន៍ជាក់ស្តែង និងទេសកោសល្យខ្ពស់ក្នុងការផ្ទេរជំនាញ និងចំណេះដឹង។ ថ្នាក់សិក្សាមានសម្ភារៈឧបទ្ទេសគ្រប់គ្រាន់ រួមទាំងអ៊ិនធើណេតល្បឿនលឿន ដើម្បីអនុវត្តផ្ទាល់។ កម្មវិធី និងសម្ភារសិក្សាច្បាស់លាស់ និងត្រូវតាមតម្រូវការជាក់ស្តែង។
លោក ស៊ាង សុលក្ខណ៍ នាយកគ្រប់គ្រងផ្នែកបណ្តុះបណ្តាលជំនាញ នៅវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន បានឲ្យដឹងថា «បុគ្គលិកដែលមិនអាចសរសេរ និងនិយាយបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈជាមួយដៃគូរអន្តរជាតិ ប្រឈមនឹងការបាត់បង់ឱកាសទទួលបាន ការផ្តល់សេចក្តីទុកចិត្តពីម្ចាស់អាជីវកម្ម ឬថ្នាក់ដឹកនាំស្ថាប័នឲ្យធ្វើជាតំណាង ឬបាត់បង់ឱកាសទទួលបានការដំទ្បើងដំណែង និងប្រាក់បៀរវត្សរ៍»។
លោកស៊ាង សុលក្ខណ៍ បញ្ជាក់ថា ក្រុមហ៊ុន និងអង្គការនានាចង់ជួលកម្លាំងពលកម្មកម្ពុជាជាងបរទេស ក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ប្រសិនបើគេអាចរកបុគ្គលិក ដែលមានសមត្ថភាព ប្រហាក់ប្រហែលគ្នា។ ពួគគេមិនចង់ជួលជនបរទេសទេ ព្រោះត្រូវចំណាយច្រើន។ តែភាគច្រើន កម្លាំងពលកម្មកម្ពុជាយើង នៅខ្វះជំនាញច្បាស់លាស់។
សូមគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលពិសេសលើជំនាញសរសេរនេះ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ដែលសិក្ខាកាមអាចធ្វើការចុះឈ្មោះ បានតាមរយៈ http://goo.gl/forms/aef3pNW2nj៕