(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ថ្មីថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មានFresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៦នាក់ មាន៥នាក់ រកឃើញនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅភូមិស្រយ៉ង់ ស្រុកគូលែន និងម្នាក់ទៀត រកឃើញនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ជាពលករមកពីប្រទេសថៃ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដចំនួន៦១នាក់ បានព្យាបាលជាសះស្បើយចំនួន ២២នាក់ កំពុងសម្រាកព្យាបាលចំនួន ៣៩នាក់ទៀត ប៉ុន្តែ មិនទាន់មានករណីស្លាប់ដោយសារជំងឺកូវីដ១៩នេះនោះទេ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះវិហារ៖