(ភ្នំពេញ)៖ ស្ថានទូតជប៉ុននៅកម្ពុជា នឹងរៀបចំការប្រលងចម្រៀង «ណូដូជីម៉ាន់» លើកទី៧ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០១៦ ចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ។
ការប្រលងចម្រៀង «ណូដូជីម៉ាន់»នេះ នឹងរៀបចំឡើងនៅសាលអង្គ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ក្នុងបរិវេណវិទ្យាស្ថានភាសាបរទេស តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។ កម្មវិធីប្រលងចម្រៀងនេះ បើកឲ្យមានការចូលរួមទស្សនាដោយសេ រី។
យោងតាមស្ថានទូតជប៉ុន ការប្រលងចម្រៀង «ណូដូជីម៉ាន់» ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងបំណងជំរុញការសិក្សាភាសាជប៉ុន នៅកម្ពុជា គឺមិនត្រឹមតែផ្តល់នូវឱកាសដល់សិស្សកម្ពុជា ដើម្បីបង្ហាញនូវទេពកោសល្យរបស់ពួកគេ ក្នុងវិស័យវប្បធម៌ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើរតួនាទី ដ៏សំខាន់ផងដែរក្នុងការលើកទឹកចិត្តសិស្ស និស្សិតឲ្យសិក្សាភាសាជប៉ុន៕