(កំពង់ឆ្នាំង)៖ មហាឧបាសក លឹម ឈុន មហាឧបាសិកា ចាយ គង់ លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកស្រី ហេង សុខា ដែលម្ចាស់អំណោយដែលបានកសាងអគារសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ បានឧបត្ថមម៉ាស១០០០ប្រអប់ អាល់កុល២០កាន និងទឹកសុទ្ធម៉ាកភ្នំជប់៣០០យួរ ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់បង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩។
សម្ភារទាំងអស់ខាងលើនេះ មន្ទីរពេទ្យបានចាត់ចែងចែកជូនបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីបង្ការការពារ និងទប់ស្កាត់ការរីករាយដាលជំងឺកូវីដ១៩ ក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ មហាឧបាសក មហាឧបាសិកា លោកឧកញ៉ា និងលោកស្រីបានឧបត្ថមម៉ាសចំនួន១០០០ប្រអប់ អាល់កុល២០កាន និងទឹកសុទ្ធ២០០យួរ ម្តងរួចហើយ។
ក្នុងនាមថ្នាក់ដឹកនាំ និងបុគ្គលិកនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមហាឧបាសក មហាឧបាសិកា លោកឧកញ៉ា និងលោកស្រី ដែលជានិច្ចកាល លោកតែងតែខ្វល់ខ្វាយអំពីសុខភាព របស់បុគ្គលិកមន្ទីរពេទ្យខេត្ត ដែលកំពុងតែមមា ញឹកក្នុងការជួយសង្គ្រោះ និងព្យាបាលដល់អ្នកជំងឺក្នុងកាលៈទេសៈជំងឺកូវីដ១៩ បច្ចុប្បន្ននេះ កន្លងមកលោកតែង តែបានជួយឧបត្ថមនូវសម្ភារប្រើប្រាស់ផ្សេងៗដល់បុគ្គ លិកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ផងដែរ។
បុគ្គលិកនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងទាំងអស់ សូមគោរពជូនពរដល់មហាឧបាសក មហាឧបាសិកា លោកឧកញ៉ា និងលោកស្រី ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕