(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចឱ្យបើកដំណើរការនូវអាជីវកម្មចំនួន២ទីតាំង និងបញ្ចប់ការបិទខ្ទប់ទីតាំងផ្ទះចំនួន៣ខ្នង ស្ថិតនៅក្រុងសំរោង ឡើងវិញបន្ទាប់ពីផ្អាកមួយរយៈដោយជាប់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តទៅ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបានឱ្យដឹងថា ទីតាំងអាជីវកម្មទាំង៣នេះរួមមាន៖

*ទី១៖ មន្ទីរពហុសម្រាកព្យាបាល និងសម្ភព សំរោង ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង
*ទី២៖ អាជីវកម្ម ចំណតរថយន្តអូរស្មាច់ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង
និងទី៣៖ និងបញ្ចប់ការបិទខ្ទប់ទីតាំងផ្ទះចំនួន៣ខ្នង៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖