(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹងស្ដីពីការរកឃើញករណីអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦២នាក់បន្ថែម ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងមានអ្នកជាសះស្បើយថ្មី ៣៧នាក់ទៀតផងដែរ ខណៈអ្នកស្លាប់មានម្នាក់។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ ខែមិថុនានេះ ខេត្តស្វាយរៀងបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១,៦៣២នាក់ហើយ ក្នុងនោះជាសះស្បើយ ១,១១២នាក់ កំពុងស្រាកព្យាបាល ៥០៧នាក់ ព្រមទាំងមានករណីស្លាប់ដោយសារជំងឺនេះ ១២នាក់ផងដែរ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង៖