(កំពត)៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន ៣០នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស (Raip Test)។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា អ្នកជំងឺទាំងអស់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាល និងមន្ទីរពេទ្យបង្អែកខេត្តកំពត ហើយបច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់ បាននឹងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធក្នុងករណីនេះបន្ដទៀត។
រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធ សូមធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានបញ្ហាសុខភាព សូមទៅយកសំណាកនៅសាលាវិទ្យាល័យព្រះបិតាជាតិ ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ខេត្តកំពត៖