(ព្រះសីហនុ)៖ អគ្គិភ័យដែលបានឆាបឆេះ ផ្ទះលក់ឥវ៉ាន់ចាប់ហួយ ស្ថិតនៅខាងក្រោយផ្សារពាណិជ្ជកម្ម សង្កាត់លេខ២ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ បានរលត់ទៅវិញហើយ ដោយបំផ្លាញអស់ចំនួន២ខ្នង ព្រមទាំងទ្រព្យសម្បត្តិអស់យ៉ាងច្រើន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានថ្លែងឲ្យដឹងថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ បានប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង ក្នុងនោះរថយន្តរបស់ស្នងការដ្ឋាន នគរបាលខេត្ត២គ្រឿង រថយន្តរបស់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត១គ្រឿង និងរថយន្តរបស់កំពង់ផែស្វ័យ ១គ្រឿងផងដែរ។
បើតាមលោកស្នងការ អគ្គិភ័យនេះបានឆេះផ្ទះដែលសង់ជាប់ៗគ្នា ដែលរកស៊ីលក់ដូរឥវ៉ាន់ចាប់ហួយ។ យ៉ាងណាក៏ដោយ សម្រាប់គ្រោះអគ្គិភ័យមួយនេះ មិនបណ្តាលឲ្យប៉ះពាល់ដល់ ប្រជាពលរដ្ឋណាម្នាក់នោះឡើយ៕
Posted by Fresh News on Thursday, March 17, 2016
អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅក្រោយផ្សារពាណិជ្ជកម្ម ក្រុងព...អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ នៅក្រោយផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ
Posted by Fresh News on Thursday, March 17, 2016