Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើប្រិយមិត្តដឹងទេ ! ហេតុអ្វីក៏នាយករដ្ឋមន្ត្រី សម្រេចរុះរើគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែមេសា..?

17-03-2016 15:19

(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យន័រតុន នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សម្ដេចសម្រេចធ្វើការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែមេសា ខាងមុខនេះ ខណៈបច្ចុប្បន្នពង្រាងបញ្ជីឈ្មោះសមាសភាព សមាជិករាជរដ្ឋាភិបាលថ្មី សម្ដេចបានដាក់ជូនទៅរដ្ឋសភា ដើម្បីសុំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តរួចហើយ។

តើប្រិយមិត្តដឹងទេ! ហេតុអ្វីសម្ដេចនាយករដ្ឋមន្ត្រី សម្រេចជ្រើសរើសយកថ្ងៃទី០៤ ខែ០៤ (ខែមេសា) សម្រាប់ធ្វើការរុះរើគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល អាណត្តិទី៥ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតឡើង និងដំណើរការដោយរលូនបានរយៈពេលជាង ៣ឆ្នាំមកហើយនោះ?

មានចំណុចពិសេស២ ដែលនាយខ្វែក ធ្វើការសនិដ្ឋានក្រៅផ្លូវការត្រួសៗ ពីមូលហេតុដែលនាំឲ្យនាយករដ្ឋមន្ត្រីជ្រើសរើសយក ថ្ងៃទី៤ ខែ៤ សម្រាប់ធ្វើការរុះរើគណៈរដ្ឋមន្ត្រី៖
ទី១៖ លេខ៤ គឺជាលេខរៀងរបស់ គណបក្សប្រជាជនកម្ពុជា នៅលើសន្លឹកប័ណ្ណបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលនាំឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៥ ជាបន្តទៀត គឺមានន័យថាលេខ៤ គឺជាលេខនាំសំណាងឲ្យគណបក្សប្រជាជនកម្ពុជា។

ទី២៖ ថ្ងៃទី៤ ខែ៤ គឺជាថ្ងៃខួបកំណើតរបស់ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី មានន័យថា ថ្ងៃ៤ ខែ៤ គឺជាថ្ងៃជោគ ថ្ងៃជ័យសិរីសួស្ដី។

ដូច្នេះការសម្រេចជ្រើសរើសយកថ្ងៃទី៤ ខែ៤ ធ្វើការប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នឹងនាំឲ្យមានសិរីសួស្ដីដល់រាជរដ្ឋាភិបាល អាណត្តិទី៥ បន្តដឹកនាំប្រទេសឲ្យមានការ រីកចំរើនរហូតចប់អាណត្តិ និងទទួលបានជោគជ័យការងារថ្មីៗ ដើម្បីឈានទៅរកជោគជ័យនៅ អាណត្តិក្រោយៗជាបន្តបន្ទាប់ទៀត៕