(ព្រៃវែង)៖ លោក អៀង ជេដ្ឋ អតីតប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង បានទទួលមរណភាព នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៖៥៤នាទីយប់ ក្នុងជន្មាយុ ៦៥ ឆ្នាំ ដោយសារជំងឺក្រពះ ថ្លើម និងទឹកនោមផ្អែម។
យោងតាមប្រភពពីមន្ទីរព័ត៌មានខេត្តព្រៃវែង បញ្ជាក់ថា សពលោក អៀង ជេដ្ឋ ត្រូវបានតម្កល់ទុកនៅគេហដ្ឋាននៅភូមិលេខ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ទល់មុខសួនច្បារសម្តេច ជា ស៉ីម ហើយនឹងបូជានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១៕