(ភ្នំពេញ)៖ ពលការិនីកម្ពុជា៥នាក់ ដែលទៅធ្វើការតាមផ្ទះ នៅប្រទេសម៉ាឡេស៊ី ហើយចង់ត្រឡប់មកស្រុកកំណើតវិញ ត្រូវបានស្ថានទូតខ្មែរ នៅម៉ាឡេស៊ីជួយអន្តរាគមន៍នេះ នឹងត្រឡប់មកដល់កម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបទេស ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ។
ពលការិនី ០៥ រូបនោះ មានឈ្មោះ ៖ ១-អ៊ន មុំ អាយុ ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងភេ ឃុំម្រាម ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង, ២-ទឹម ចាន់ អាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិមុនីព្រឹក្សា ឃុំរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង, ៣- គាំ តុំ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិអង្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង, ៤-ស្រ៊ី ផល្លីន អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិខ្នែកក្រសាំង ឃុំជីរគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ៥- ឌុល ស្រីខួច អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិខ្នែកក្រសាំង ឃុំជីរគ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖