(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៤,៥៦១,២៩៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៨៨,៦៥៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,០០៤,៤៤៥នាក់ (ស្លាប់ ៥៤,៩៥៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៣៦៤,២៣៩នាក់ (ស្លាប់ ២៣,៧៤៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧០១,០១៩នាក់ (ស្លាប់ ៤,៤៧៧នាក់)
* ថៃ ឆ្លងចំនួន ២២១,៣០៦នាក់ (ស្លាប់ ១,៦៥៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៨,៦១៧នាក់ (ស្លាប់ ៣,២៦៥នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៤៣០នាក់ (ស្លាប់ ៣៥នាក់)
* កម្ពុជា ឆ្លងចំនួន ៤៣,៤៤៦នាក់ (ស្លាប់ ៤៤១នាក់)
* វៀតណាម ឆ្លងចំនួន ១៣,៤៨៣នាក់ (ស្លាប់ ៦៩នាក់)
* ទ្បាវ ឆ្លងចំនួន ២,០៥៤នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៥៥នាក់ (ស្លាប់ ៣នាក់)៕