(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ឌសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងភោជនីយដ្ឋានហ្គោលក្លឹប និងភោជនីយដ្ឋានរស្មីផ្កាយពេជ្រ ស្ថិតនៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ក្រោយរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទបណ្ដោះអាសន្នទីតាំងទាំង២ខាងលើនេះ រយៈពេល១៤ថ្ងៃ ហើយណែនាំឲ្យបុគ្គលដែលធ្លាប់បានទៅទីតាំងនោះ ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១មក ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។
ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖