(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៣-២៩ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះកម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ពីកម្រិតខ្សោយទៅច្រើន ទៅតាមតំបន់។ ជាមួយគ្នានេះក្រសួងក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូធម្មជាតិ ដូចជាភ្លៀងផ្គររន្ទះ និងខ្យល់កន្តាក់ ដែលអាចកើតមានជាពិសេសនៅតំបន់វាលទំនាប៕