(ចិន)៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា (CPP) ដឹកនាំដោយលោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជន ថ្នាក់កណ្តាល និងលោកបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារ យុវជនថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ បានបន្តទស្សនកិច្ច របស់ខ្លួនទៅកាន់ទីក្រុង Wuxi ខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងការបន្តដំណើរទស្សនកិច្ចនោះ ក្រុមប្រតិភូយុវជន CPP បានចួលជួបពិភាក្សាការងារជាមួយ យុវជនបក្សកម្មុយនីស្តចិន និងបានដាំដើមឈើរួមគ្នា រវាងយុវជនបក្សប្រទេសទាំងពីរ ជានិមិត្តរូបនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ។
បន្ទាប់មកប្រតិភូបានជួបសម្តែងការគួរសមជាមួយ អភិបាលក្រុង Wuxi ហើយក៏បានចូលរួមពិធីជប់លៀង ដែលរៀបចំដោយអភិបាលក្រុង Wuxi ផងដែរ។
សូមជំរាបថា គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចំនួន៥៧រូប ដឹកនាំដោយលោក កែ ប៊ុនខៀង និងលោកបណ្ឌិត ហ៊ុន ម៉ាណែត បាននឹងកំពុងបំពេញ ទស្សនកិច្ចផ្លូវការរយៈពេល ១១ថ្ងៃរបស់ខ្លួន នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់២៣ ខែមីនា ឆ្នាំ២០១៦៕